ផ្លូវការ! អេស្ប៉ាញ ឡើងឈរលេខ១ ក្នុងតារាង FIFA World Ranking

កីឡាះ- ក្រុមបាល់ទាត់ជម្រើសជាតិគោជល់អេស្ប៉ាញ បានឡើងទៅឈរទីកំពូលតារាងចំណាត់ថ្នាក់ពិភពលោកវិញ របស់ FIFA គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ ដោយបានទម្លាក់ម្ចាស់ជើងឯក World Cup 2022 គឺពពកសអាហ្សង់ទីន ធ្លាក់មកលេខ៣។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទន្ទឺមគ្នានោះដែរ មាន់គកបារាំងបានឡើងឈរលេខ២ ដែលជាអតីតទីតាំងរបស់អេស្ប៉ាញ ក្នុងនាមជាក្រុមរងជើងឯក World Cup 2022 នៅប្រទេសកាតា និងកំពុងធ្វើបានល្អផងដែរ នៃវគ្គជម្រុះប្រជែងកៅអីទៅ World Cup 2026។

– គួរបញ្ជាក់ផងថា FIFA នឹងធ្វើបច្ចុប្បន្នភាពជាថ្មីទៀត នៅរយៈពេល ៣៥ថ្ងៃខាងមុខ ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥៕

 

You might like