ផ្លូវការ! Juan Mata ចុះកិច្ចសន្យាលេងឱ្យក្លឹបអូស្រា្តលី Melbourne

កីឡាះ- ខ្សែបម្រើចាស់វស្សា វ័យ ៣៧ឆ្នាំ Juan Mata បានចុះកិច្ចសន្យាលេងឱ្យក្លឹប Melbourne Victory ក្នុងលីគកំពូល A-League របស់ប្រទេសអូស្រ្តាលី។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អតីតកីឡាករ Manchester United និង Chelsea បានចូលរួមជាមួយក្លឹបរួមលីគនៅតំបន់អាស៊ីផងដែរ គឺ Western Sydney Wanderers ក្នុងនាមកីឡាករសំខាន់ដែលបានរួមចំណែកជួយអេស្ប៉ាញឈ្នះជើងឯក World Cup ជាលើកដំបូងកាលឆ្នាំ២០១០ នៅប្រទេសអាហ្រ្វិកខាងត្បូង។

– Mata បានចូលលេងចំនួន ២៧៨ប្រកួតនៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League នៅក្លឹបបិសាចក្រហម និងតោខៀវរួមបញ្ចូលគ្នា មុនពេលចាកចេញ និងបានលេងតែ ៧ប្រកួតប៉ុណ្ណោះជាមួយ Western រដូវកាល ២០២៤-២៥។

– មុនពេលមកកាន់ទឹកដីអូស្រ្តាលីនេះដែរ Mata ក៏ធ្លាប់បានលេងនៅក្លឹប Galatasaray របស់តួកគី និង Vissel Kobe នៃប្រទេសជប៉ុនទៀតផង៕

 

You might like