សង្សយ័ ឪពុកនិងកូនប្រុសបានស្លាប់ជាមួយគ្នា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់

ព្រះសីហនុះ- (បឋម)-បុរសម្នាក់ និងក្មេងប្រុសម្នាក់ទៀតដែលគេសង្សយ័ថា ជាឪពុក កូន បានស្លាប់ជាមួយគ្នា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សាក្សីក្នុងហេតុការណ៍ បាននិយាយ ថា ជនរងគ្រោះបានជិះម៉ូតូ ឌុបគ្នា ល្បឿនលឿន បានបុក គូថរថយន្ត ធំ ស្របទិសគ្នា បណ្តាលឲ្យដួល រអិល ទៅចូលរថយន្តធំ មួយគ្រឿងទៀត បញ្ច្រាសទិសគ្នា កិន បុរសនោះនិងក្មេងដាច់ជាពីរកំណាត់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។

– ករណីគ្រោះថ្នាក់ចរាចណ៍ នេះកើតឡើង នៅម៉ោង០៨:០០នាទីព្រឹកថ្ងៃទី១៦ខែ កញ្ញាឆ្នាំ ២០២៥ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ចំណុចមុខ អនុវិទ្យាល័យសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

– សមត្ថកិច្ច កំពុងស្រាវជ្រាវ រកសាច់ញាតិ សាកសពជនរងគ្រោះ ដើម្បីប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ផងដែរ៕

 

 

You might like