កីឡាះ- ប្រធាន UEFA លោក Aleksander Ceferin និងប្រធានសហព័ន្ធកីឡាករ FIFPRO លោក David Terrier បានអំពាវនាវកាលពីថ្ងៃច័ន្ទសម្រាប់សកម្មភាពដើម្បីការពារសុខភាពកីឡាករ ដោយព្រមានថាប្រតិទិនការប្រកួតមានភាពមមាញឹកខ្លាំង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សេចក្តីថ្លែងការណ៍រួមរបស់ UEFA និង FIFPRO បានកើតឡើងបន្ទាប់ពីការរិះគន់របស់គ្រូបង្វឹកក្រុម Barcelona លោក Hansi Flick ចំពោះបញ្ហារបួសក្រលៀនរបស់ Lamine Yamal អំឡុងពេលលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ដែលក្នុងនោះលោកបាននិយាយថា កីឡាករវ័យ ១៨ ឆ្នាំត្រូវបានផ្តល់ថ្នាំបំបាត់ការឈឺចាប់ដើម្បីលេងក្នុងវគ្គជម្រុះ World Cup បើទោះបីជាមានអាការះមិនស្រួលក៏ដោយ។
– ចំណែកក្លិប Paris St Germain ក៏បាននិយាយនៅខែនេះថាពួកគេកំពុងស្វែងរកវិធានការកែតម្រូវ ហើយបានចោទប្រកាន់បុគ្គលិកពេទ្យរបស់ក្រុមជម្រើសជាតិបារាំងថាមិនអើពើនឹងការណែនាំរបស់ពួកគេអំពីហានិភ័យរបួស បន្ទាប់ពី Ousmane Dembele និង Desire Doue ត្រលប់មកក្លឹបវិញដោយរបួស។
– សហជីពកីឡាកររបស់ប្រទេសបារាំង (UNFP) ក៏បានស្តីបន្ទោសប្រតិទិនអន្តរជាតិផងដែរ ចំពោះការប្រថុយនឹងសុខភាពកីឡាករ។
– លោក Ceferin និងលោក Terrier បានជួបគ្នាកាលពីសប្តាហ៍មុននៅប្រទេសអាល់បានី នឹងបានជំរុញឱ្យ UEFA សមាគម លីក ក្លឹប និងសហជីពធ្វើការរួមគ្នាដើម្បីការពារសុខុមាលភាពកីឡាករ ខណៈពេលដែលរក្សាតម្លៃនៃការប្រកួតបាល់ទាត់អឺរ៉ុប។
– លោក Ceferin បាននិយាយថា “កិច្ចសហការរបស់យើងជាមួយ FIFPRO Europe ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរួមគ្នាដើម្បីការពារសុខភាពកីឡាករ និងពង្រឹងមូលដ្ឋានគ្រឹះនៃការប្រកួត” ។ ដោយឡែកលោក Terrier បាននិយាយថា មានទំនួលខុសត្រូវរួមក្នុងសកម្មភាព។ លោកបានបន្តថា៖ «យើងទាំងអស់គ្នាទទួលស្គាល់ថាប្រតិទិនមានភាពមមាញឹកខ្លាំង»៕

