បាត់ដំបង៖- សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បញ្ជូនខ្លួនជនសង្សយ័ម្នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ នៅព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៥ បន្ទាប់ពី បានកើត អំពើហឹង្សា ដោយចេត្តនា ប្រើប្រាស់ កាំបិត ដេញកាប់អ្នកភូមិ ឲ្យរងរបួស។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ករណីនេះកើតឡើង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៦និង៥០នាទី នៅចំណុចក្រុមទី០៤ ភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។
– ជនសង្ស័យម្នាក់ ឈ្មោះ ឡយ សុខុម ហៅខុម ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានផឹកស្រាស្រវឹង និងបែកថ្នាំ រួចបានធ្វើសកម្មភាពដេញកាប់អ្នកភូមិ និងកាប់ចំជនរងគ្រោះចំនួន ០៣នាក់៖ ១-ឈ្មោះ យ៉ែម វ៉ាន់ ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង (របួសត្រង់ក្បាលខាងឆ្វេង ស្មាខាងឆ្វេង), ២-ឈ្មោះ តឹក ម៉ុន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(របួសត្រង់ពោះខាងស្តាំ) និង៣-ឈ្មោះ ថាប់ សាវិន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិព្រៃព្រាល ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង (របួសត្រង់ដើមដៃខាងស្តាំ) ។
– ក្រោយពីសាកសួរជនសង្ស័យខាងលើបានសារភាពដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពជក់គ្រឿងញៀន រួចផឹកស្រាថ្នាំ បន្ទាប់ពីស្រវឹងខ្លាំងខ្លួនក៏បានលឺសម្លេងគេ (មិនដឹងអ្នកណា) ប្រាប់ថាមានគេសម្លាប់ប្អូនរបស់ខ្លួនរួចយកទៅទម្លាក់ចោលក្នុងទឹកប្រឡាយ ហើយខ្លួនក៏បានដើររកប្អូន និងចុះរាវរកក្នុងទឹកប្រឡាយហើយនៅតែរកមិនឃើញ ពេលនោះខ្លួនក៏បានដើរទៅផ្ទះប្អូនហើយឃើញកាំបិតចំនួន០២ដើម រួចខ្លួនក៏បានយកកាំបិតនោះដើរកាប់អ្នកដែលបានសម្លាប់ប្អូន(ឃើញអ្នកណាកាប់អ្នកនោះ) បណ្តាលឲ្យជនរងគ្រោះ០៣នាក់រងរបួស ពិតប្រាកដមែន ។
– វត្ថុតាងដកហូតរួមមាន៖ កាំបិតប៉័ងតោ ចំនួន ០១ដើម និងកាំបិតកញ្ចែតដងឈើចំនួន ០១ដើម។
– បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
