អ្នកការទូតកំពូល៖ យន្តហោះគ្មានមនុស្សបើកដែលចូលដីប៉ូឡូញមួយចំនួនគឺមកពីអ៊ុយក្រែន

អន្តរជាតិះ- ការឈ្លានពាន កាលពីពេលថ្មីៗនេះ លើដែនអាកាសប៉ូឡូញ រដ្ឋមន្ត្រីការបរទេស លោក Radoslaw Sikorski បានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកមួយចំនួន ចេញមកពីទឹកដីអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Sikorski បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអ៊ុយក្រែនលោក Andrey Sibiga ថា យន្តហោះគ្មានមនុស្សបើកទាំងនេះ បានចូលក្នុងដែនអាកាសរបស់យើងមិនត្រឹមតែមកពីអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏មានមកពីប្រទេសបេឡារុសផងដែរ។

– ទោះជាយ៉ាងណា លោក បានហៅឧប្បត្តិហេតុម្តងទៀតថាជា “ប្រតិបត្តិការរបស់រុស្ស៊ី” ប៉ុន្តែមិនបានផ្តល់ភស្តុតាងណាមួយដើម្បីគាំទ្រការចោទប្រកាន់នេះទេ។

– ទន្ទឹមនោះ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានកត់សម្គាល់ថា យន្តហោះគ្មានមនុស្សបើកភាគច្រើនបានឆ្លងកាត់ប្រទេសប៉ូឡូញ ពីប្រទេសបេឡារុស្ស។

– កាលពីព្រឹក​ថ្ងៃ​ទី​១០ ខែ​កញ្ញា បញ្ជាការ​យោធា​ប្រតិបត្តិការ​របស់​ប៉ូឡូញ​ បាន​ប្រកាស​ពី​ការ​បំផ្លាញ​រចនាសម្ព័ន្ធជា​ច្រើន​ ដោយ UAVs ដែល​​រំលោភ​ដែន​អាកាស​ជាតិ។ យោងតាមអាជ្ញាធរប៉ូឡូញ អះអាងថា ការរំលោភលើដែនអាកាសរបស់ប្រទេសចំនួន ២១ ត្រូវបានរាយការណ៍ពេញមួយយប់ កាលពីថ្ងៃទី ១០ ខែកញ្ញ។ ដើម្បីឆ្លើយតបទៅនឹងឧប្បត្តិហេតុនេះ អង្គការណាតូ តាមសំណើរបស់ប្រទេសប៉ូឡូញ បានពិចារណាមាត្រាទី ៤ នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដោយចាប់ផ្តើមការពិគ្រោះយោបល់ក្នុងចំណោមសមាជិកសម្ព័ន្ធភាព៕

 

 

You might like