ក្រុមបាតុករវ័យក្មេងរបស់ប្រទេសនេប៉ាល់ និងកងទ័ពកំពុងពិភាក្សាដើម្បីជ្រើស រើសមេដឹកនាំបណ្តោះអាសន្ន

អន្តរជាតិះ- កងទ័ព នេប៉ាល់នឹងបន្តការចរចា នៅថ្ងៃព្រហស្បតិ៍ជាមួយក្រុម បាតុករ “Gen Z” ដើម្បីជ្រើសរើសមេដឹកនាំបណ្តោះអាសន្នសម្រាប់ប្រជាជាតិនេះ បន្ទាប់ពីបាតុកម្ម ដែលពោរពេញដោយកំហឹងបានសម្លាប់មនុស្ស ៣០នាក់ និងបានបង្ខំឱ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទាហានកំពុងដើរល្បាតតាមដងផ្លូវស្ងាត់នៃទីក្រុង Kathmandu បន្ទាប់ពីការតវ៉ាដ៏អាក្រក់បំផុតរបស់រដ្ឋធានី ក្នុងរយៈពេលជាច្រើនទស្សវត្ស ដែលបង្កឡើងដោយការហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានសម្លាប់មនុស្ស ១៩នាក់ ខណៈដែលប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីគ្រប់គ្រងហ្វូងមនុស្ស បន្ទាប់មកអាជ្ញាធរបានដកការហាមឃាត់នោះវិញ។

 

You might like