លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១១ កញ្ញា ចំនួន ១៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៥នាក់

ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែកញ្ញា ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ៥៥នាក់ (ស្រី ៣នាក់) រួមមាន ៖
+ជួញដូរ ៤ករណី ឃាត់ ៥នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ៣០នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ៤ករណី ឃាត់ ២០នាក់(ស្រី ២នាក់)

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែកញ្ញា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៦៤,៣៨ក្រាម។
-កេតាមីន(Ke)= ២,២៥ក្រាម។
-អុិចស្តាសុី(mdma)= ៤,៤៩ក្រាម។
-ហេរ៉ូអុីន(Heroine)= ៧០១,០ក្រាម។

– លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៩អង្គភាព
១ / មន្ទីរ៖ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ០,៧១ក្រាម, Ke ២,២៥ក្រាម, MDMA ៤,៤៩ក្រាម និងHeroine ៧០១,០ក្រាម។

២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៥ក្រាម។

៣ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ៦នាក់ ស្រី ២នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។

៤ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ៩នាក់ ចាប់យកIce ១,៧៥ក្រាម។

៥ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២៦,៤១ក្រាម។

៦ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៥ក្រាម។

៧ / មណ្ឌលគីរី៖ ជួញដូរ ២ករណី ឃាត់ ០នាក់ ចាប់យកIce ១០,៩៦ក្រាម។

៨ / រតនគិរី៖ រក្សាទុក ២ករណី ឃាត់ ៩នាក់ ចាប់យកIce ១,៤៤ក្រាម។

៩ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់។

PM : ៣អង្គភាព
១ / កំពត៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,១៧ក្រាម។

២ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៥,០៤ក្រាម។

៣ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៣០ក្រាម។

You might like