ប្រមុខ FBI ថាចាប់បានជនសង្ស័យ ក្នុងហេតុការណ៍បាញ់ប្រហារលើមនុស្សជំនិតលោក ត្រាំ ហើយ

អន្តរជាតិះ- នាយក FBI លោក Kash Patel បាននិយាយថា ជនសង្ស័យម្នាក់នៅក្នុងការបាញ់សម្លាប់សកម្មជនអភិរក្សនិយមលោក Charlie Kirk ត្រូវបានចាប់ខ្លួន ហើយកំពុងស្ថិតក្នុងការឃុំឃាំង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Patel បានសរសេរនៅលើបណ្ដាញសង្គម X ថា ពេលនេះ ខ្មាន់កាំភ្លើង ត្រូវបានចាប់ឃាត់ខ្លួន ។

– លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចូលរួមរំលែកទុក្ខ ចំពោះការស្លាប់របស់លោក Kirk ដែលត្រូវខ្មាន់កាំភ្លើង បាញ់ប្រហារនៅឯសាកលវិទ្យាល័យ Utah Valley University ក្នុងទីក្រុង Orem រដ្ឋ Utah នៅម៉ោងប្រហែល ១២ និង ២០នាទីថ្ងៃត្រង់ កាលពីថ្ងៃពុធ។

– គួរបញ្ជាក់ថា លោក Charlie Kirk មានអាយុ ៣១ឆ្នាំ គឺជាមនុស្សជំនិតរបស់លោក ត្រាំ ដែលលោក ធ្លាប់ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីឆ្នាំ ២០២៤ និងបានរួមចំណែកជួយឱ្យលោក ត្រាំ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី២ ផងដែរ៕

 

 

You might like