អន្តរជាតិះ- អ៊ីស្រាអែលបានប្រាប់ប្រជាជនទីក្រុងហ្គាហ្សាឱ្យចាកចេញភ្លាមៗ បន្ទាប់ពីបានព្រមានថា ខ្លួននឹងបង្កើនការវាយប្រហារតាមអាកាស និងប្រតិបត្តិការជើងគោកនៅតំបន់ហ្គាហ្សាស្ទ្រីបនៅក្នុង “ការវាយប្រហារដ៏ខ្លាំងក្លា” ប្រសិនបើក្រុមហាម៉ាសមិនព្រមដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ និងចុះចាញ់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នៅក្នុងការព្រមានចុងក្រោយនោះ យោធាអ៊ីស្រាអែលបានប្រាប់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនថា ហ្គាហ្សានឹងត្រូវបានបំផ្លាញ ប្រសិនបើក្រុមនោះមិនព្រមទម្លាក់អាវុធ និងដោះលែងចំណាប់ខ្មាំង ៤៨នាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងការវាយប្រហារឆ្នាំ២០២៣ លើអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សា។
– ប្រជាជនបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើទីក្រុងហ្គាហ្សាពីលើអាកាស និងបានបំផ្ទុះរថពាសដែកចាស់ៗនៅតាមដងផ្លូវ។
– ក្នុងខណៈពេលនេះ ក្រុមហាម៉ាសកំពុងសិក្សាលើសំណើបទឈប់បាញ់ចុងក្រោយរបស់សហរដ្ឋអាមេរិក ដែលបានផ្តល់កាលពីថ្ងៃអាទិត្យជាមួយនឹងការព្រមានពីប្រធានាធិបតីលោកដូណាល់ ត្រាំ ថាវាគឺជា “ឱកាសចុងក្រោយ” របស់ក្រុមសកម្មប្រយុទ្ធ។

