មន្ត្រីនគរបាលនៃនាយកដ្ឋាន នគរបាលការពារម្នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ: – បុរស​ម្នាក់​ជា​មន្ត្រី​នគរបាល​ នាយកដ្ឋាន​នគរបាលការពារ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​ ដែល​មាន​ឈ្មោះ​ថា​ អូន​ គឹមអេង​ បានស្លាប់​ដោយគ្រោះថ្នាក់ច​រាចរណ៍នាយប់ នាយប់ថ្ងៃទី ៩ខែកញ្ញាឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Mercedes GL450 ដែលមានផ្លាកលេខ ភ្នំពេញ 2BJ-6586 ពណ៌ស បុ/កជាមួយម៉ូតូ PCX ដែលមានផ្លាកលេខ ភ្នំពេញ1BJ-3251 ពេញទំហឹងបណ្ដាលអោយម្ចាស់ម៉ូតូសន្លប់ស្ដូក/ស្ដឹង..!ក្រោយពីម្ចាស់ម៉ូតូ pcx ឆ្លងផ្លូវបញ្ច្រាសទិសខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវបានស្លា/ប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

– ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨:៣០នាទីយប់ត្រូវនឹងថ្ងៃទី ៩ខែកញ្ញា ឆ្នាំ ២០២៥ស្ថិតនៅតាមបណ្ដោយផ្លូវ 60 ម៉ែត្រ ក្នុង សង្កាត់ចាក់អង្រែក្រេាម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

– ក្រោយពីកើតហេតុកម្លាំងចរាចរណ៍ខណ្ឌមានជ័យចុះមកដល់កន្លែងកើតហេតុ បានវាស់វែង និងនាំខ្លួនម្ចាស់រថយន្ត Mercedes GL450 ដែលមានផ្លាកលេខ ភ្នំពេញ2BJ-6586 ទៅសាកសួរនឹងធ្វើកំណត់ហេតុ និងយកម៉ូតូហើយរថយន្តយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

 

 

You might like