ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌ័ឬស្សីកែវ បានចុះឃាត់ខ្លួនក្មេងស្ទាវ ២ក្រុមករណីហិង្សាដោយចេតនានិងធ្វើអោយខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃ (យកដំថ្មគប់គ្នានឹងវាយគ្នាទៅវិញទៅមក) កាលពីថ្ងៃទី០៦ខែ០៩ ឆ្នាំ២០២៥ វេលាម៉ោង១៣:៣០នាទី នៅចំណុចផ្លូវបេតុង ក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា
ក្រុមទី០១ រហ័សនាមក្រុមDC(ក្រុមដើមឆត័) ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ៖
១-ជនសង្ស័យឈ្មោះ ឆៃ វិច្ឆិកាភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរនៅផ្ទះ (គ្មានសារធាតុញៀន)។
២-ជនសង្ស័យឈ្មោះ រ៉ា វិសាល ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរនៅផ្ទះ (គ្មានសារធាតុញៀន)។
៣-ជនសង្ស័យឈ្មោះ ប៉ុន វិចិត្រ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុ័ងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរសិស្ស (គ្មានសារធាតុញៀន)។
៤-ជនសង្ស័យឈ្មោះ វៀន បញ្ញាយ៉ារាជ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវ១០៣ ភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរសិស្ស (គ្មានសារធាតុញៀន) ។
៥-ជនសង្ស័យឈ្មោះ ផុន ម៉េងហួត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវបេតុង សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរលាងឡាន (គ្មានសារធាតុញៀន)។
៦-ជនសង្ស័យឈ្មោះ ញ៉ែម វង្សា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវ១០៣ ភូមិចុងខ្សាច់ ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរលក់ដូរ (គ្មានសារធាតុញៀន)។
– ចំណែកក្រុមទី២ រហ័សនាមក្រុមMT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក)ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖
១-ជនសង្ស័យឈ្មោះ ឡាយ ហៃ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរសិស្ស (គ្មានសារធាតុញៀន)។
២-ជនសង្ស័យឈ្មោះ ទេស លីម៉េង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរសិស្ស (គ្មានសារធាតុញៀន)។
៣-ជនសង្ស័យឈ្មោះ ហៃ យ៉ាកូ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរសិស្ស (គ្មានសារធាតុញៀន)។
៤-ជនសង្ស័យឈ្មោះ ង៉ែត គីមសេង ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរសិស្ស (គ្មានសារធាតុញៀន)។
៥-ជនសង្ស័យឈ្មោះ អ៊ុក សេរីរិទ្ធរស្មី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរសិស្ស (គ្មានសារធាតុញៀន) ។
– សំភារៈដកហូតរួមមាន ដុំថ្មចំនួន០២ដុំ ទូរសព្ទចំនួន០៧គ្រឿង។
– បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ទឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាក់ការតាមនីតិវិធី ចំណែកបក្ខពួកសេសសល់កំលាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវយកមកចាត់ការតាមនិតិវិធី ៕
