អន្តរជាតិះ- អ្នកនាំពាក្យប៉ូលិស បានឱ្យដឹង កាលពីថ្ងៃសុក្រថា រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បើកធ្លាក់ផ្លូវចូលជ្រោះក្នុងតំបន់ភ្នំមួយក្នុងប្រទេសស្រីលង្កា ដោយសម្លាប់មនុស្ស ១៥ នាក់ និង ១៦ នាក់ផ្សេងទៀតរងរបួស។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អ្នកនាំពាក្យប៉ូលិស លោក Fredrick Wootler បាននិយាយថា ឧបទ្ទវហេតុនេះកើតឡើងនៅជិតទីក្រុង Wellawaya ចម្ងាយប្រហែល ២៨០ គីឡូម៉ែត្រ (១៧៤ ម៉ាយ) ភាគខាងកើតនៃរដ្ឋធានីកូឡ៊ុំបូ កាលពីយប់ថ្ងៃព្រហស្បតិ៍។
– យោងតាមប៉ូលិស បានបញ្ជាក់ថា រថយន្តក្រុងធ្លាក់ជ្រោះជម្រៅប្រហែល ១,០០០ ហ្វីត សម្លាប់មនុស្ស ១៥ នាក់ និង ១៦នាក់របួស ក្នុងនោះមានកុមារ ៥ នាក់។
– លោក Wootler បានបន្ថែមថា ការស៊ើបអង្កេតដំបូងរបស់ប៉ូលិស សន្ឋិដ្ឋានថា រថយន្តក្រុងបើកក្នុងល្បឿនលឿន បណ្ដាលឱ្យបាត់បង់ការគ្រប់គ្រង ដោយបុកជាមួយរថយន្តផ្សេងទៀត និងរបាំងការពារ រួចបន្តធ្លាក់ចូលជ្រោះតែម្ដង។
– គ្រោះថ្នាក់រថយន្តក្រុង ធ្លាក់ជ្រោះតែងតែកើតមានក្នុងប្រទេសស្រីលង្កា ជាពិសេសនៅតាមតំបន់ភ្នំ ដែលជារឿយៗបណ្តាលមកពីការបើកបរដោយមិនប្រុងប្រយ័ត្ន និងផ្លូវតូចចង្អៀត៕

