កីឡាះ- ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា នឹងបន្តជួប នូវែលសេឡង់ ក្នុងការប្រកួតពានរង្វាន់ CFA INTERNATIONAL MEN’S FUTSAL TOURNAMENT វេលាម៉ោង ៩:៣០នាទីព្រឹក នាទីលាន Shijiazhuang College Sports Venue ប្រទេសចិន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សម្រាប់ការប្រកួតបើកឆាកក្រុមបាល់ទាត់ក្នុងសាលកម្ពុជា បានប្រកួតចាញ់ឥណ្ឌូនេស៊ី ៥-១។ ចំណែកការប្រកួតចុងក្រោយប៉ះមីយ៉ាន់ម៉ា ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។
– សូមជម្រាបថា ការប្រកួតនេះមាន ៨ប្រទេសចូលរួមប្រកួតប្រជែង រួមមានប្រទេសម្ចាស់ផ្ទះ ចិន ដាណឺម៉ាក អារ៉ាប់រួម ញ៉ូហ្សេឡង់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី កម្ពុជា នឹងចូលរួមប្រកួតចំនួន ២ក្រុម។ ចំណែក កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមខ្លាំងឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងនូវែលសេឡង់៕
