អន្តរជាតិះ- អាជ្ញាធរ បានឱ្យដឹងថា មនុស្ស ១៥នាក់ស្លាប់ និងជាង ៣០នាក់ផ្សេងទៀតរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកនៅជិតទីតាំងប្រមូលផ្ដុំឃោសនាបោះឆ្នោតមួយក្នុងប្រទេសប៉ាគីស្ថាន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សមាជិករាប់រយនាក់នៃគណបក្សជាតិ Balochistan (BNP) បានប្រមូលផ្តុំគ្នាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅកីឡដ្ឋានក្នុងទីក្រុង Quetta នៃខេត្ត Balochistan កាលពីយប់ថ្ងៃអង្គារ អំឡុងពេលកើតហេតុ។
– អាជ្ញាធរខេត្ត បានបញ្ជាក់ថា ចំនួនអ្នកស្លាប់មានចំនួន ១៥ នាក់ ក្នុងការវាយប្រហារដោយគ្រាប់បែកដែលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ចេញមុខទទួលខុសត្រូវនេះ។
– ទន្ទឹមនោះ រដ្ឋមន្ត្រីសុខាភិបាលខេត្ត លោក Bakht Muhammad Kakar អះអាងថា ឃាតករមិនអាចចូលទៅដល់ទីតាំងប្រមូលផ្តុំគ្នាបានទេ ដោយសារតែមានការយាមការតឹងរឹង។
– ខេត្ត Balochistan ដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់ គឺជាតំបន់ធំបំផុត និងក្រីក្របំផុតរបស់ប្រទេស។ អ្នកស្រុកនេះ ក៏ប្រឈមមុខនឹងការវាយប្រហារជាប្រចាំ និងជាញឹកញាប់ពីក្រុមរដ្ឋអ៊ីស្លាម និងក្រុមបំបែកខ្លួន៕
