អន្តរជាតិះ- អាជ្ញាធរក្នុងតំបន់ បានឲ្យដឹង កាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់ ៦០ នាក់ស្លាប់ និងរាប់សិបនាក់ត្រូវបានជួយសង្គ្រោះ ក្នុងឧបទ្ទវហេតុលិចទូកមួយគ្រឿង ក្នុងរដ្ឋ Niger ភាគខាងជើង នៃប្រទេសនីហ្សេរីយ៉ា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Abdullahi Baba Ara អភិបាលក្នុងតំបន់ បាននិយាយថា ចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុទូកឡើងដល់ ៦០ នាក់ ហើយអាចបន្តកើនឡើង ដោយបន្ថែមថាមនុស្ស ១០ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងជាច្រើននាក់ទៀតបាត់ខ្លួន។
– យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរដ្ឋ Niger បានឲ្យដឹងថា បុគ្គលិកជួយសង្គ្រោះ កំពុងបន្តស្វែងរកជនរងគ្រោះបន្ថែម។
– ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោងប្រហែល ១១ ព្រឹក (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអង្គារ ដោយទូកផ្ទុកលើសទម្ងន់ ហើយជ្រុលទៅបុកគល់ឈើ ពេលដល់កន្លែងកើតហេតុ។
– យោងតាមអាជ្ញាធរ អះអាងថា ទូកនេះដឹកមនុស្សជាង ១០០ នាក់ ដោយមានស្ត្រី និងកុមារភាគច្រើនជាជនរងគ្រោះដែលស្លាប់។
– គួរបញ្ជាក់ថា ឧបទ្ទវហេតុលិចទូកនេះ កើតឡើងជារឿយៗនៅប្រទេសនីហ្សេរីយ៉ា ដែលបណ្តាលមកពីផ្ទុកលើសទម្ងន់ បញ្ហាអាកាសធាតុ និងកំហុសបច្ចេកទេស ផ្សេងៗ ៕
