រថភ្លើងរត់ធ្លាក់ផ្លូវនៅរដ្ឋធានីព័រទុយហ្គាល់ សម្លាប់មនុស្ស ១៥នាក់

អន្តរជាតិះ- ប៉ូលិស បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៥នាក់ស្លាប់ ក្នុងហេតុការណ៍រថភ្លើងខ្សែ Gloria ធ្លាក់ចេញពីផ្លូវដែកក្នុងទីក្រុងលីសបោន ប្រទេសព័រទុយហ្គាល់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សេវា​រថយន្ត​សង្គ្រោះ​ បាន​បញ្ជាក់ថា ក្រៅពីអ្នកស្លាប់ ក៏មានមនុស្ស​ ១៨​នាក់​​រង​របួសផងដែរ ក្នុង​នោះ​ ៥​នាក់​ ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ។

– យោងតាមមន្ត្រីប៉ូលិស បាននិយាយថា មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅ​មិនទាន់​ដឹងច្បាស់ថាយ៉ាងណា​នៅឡើយ​ នោះទេ​។

– ទន្ទឹមនោះ ក្រុមស៊ើបអង្កេតឃាតកម្មរបស់ប៉ូលីសយុត្តិធម៌ព័រទុយហ្គាល់ ក៏កំពុងធ្វើការស៊ើបអង្កេតរកដើមចមនៃគ្រោះថ្នាក់នេះ ផងដែរ។

– ជាមួយគ្នានោះ អាជ្ញាធរក្រុងលីសបោន បានប្រកាសកាន់ទុក្ខ ៣ ថ្ងៃ ចំពោះសោកនាដកម្មមួយនេះ។

– ខ្សែរថភ្លើង Gloria គឺជាទីកន្លែងទាក់ទាញមួយក្នុងរដ្ឋធានីលីសបោន ហើយមានប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់អ្នកទេសចរ៕

 

 

You might like