សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ២នាក់ ប្រើប្រាស់អាវុធខុសច្បាប់

សៀមរាប ៖ – នៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២០:៤០នាទី មានជនសង្ស័យម្នាក់ ភេទប្រុស ជនជាតិចិន ក្នុងស្ថានភាពស្រវឹងស្រា បានធ្វើសកម្មភាពដើរចូលទៅក្នុងបរិវេណលំនៅឋានរបស់ប្រជាពលរដ្ឋមួយកន្លែង ដែលស្ថិតនៅក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយក្នុងដៃមានកាន់កាំភ្លើងខ្លី ០១ដើម មិនស្គាល់ម៉ាក ដោះបង់កាំភ្លើងចេញមកបង្ហាញ ហើយក៍ដើរចេញទៅវិញ បន្ទាប់មកពេលដែលប្រជាពលរដ្ឋហៅសួរនាំ ជនសង្ស័យបានបោះកាំភ្លើងនោះចោលទៅលើផ្លូវបេតុង ភ្លាមនោះប្រជាពលរដ្ឋក៍បាននាំគ្នាចូលទៅឃាត់ជនសង្ស័យ និងរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា សហការណ៍ជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះដល់ត្រួតពិនិត្យភ្លាម និងធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ LIU YUNYOU ភេទប្រុស កើតថ្ងៃទី០៣.០៤.២០០៣ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEK៥៣៩០៤០៧ រួមទាំងអាវុធខ្លីចំនួន ០១ដើម ម៉ាកSIG SAUER P365 គ្រាប់ចំនួន ០៥គ្រាប់ ក្នុងនោះដែលកម្លាំងសមត្ថកិច្ចយើងបានបន្តការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ LI JIAN AN ភេទប្រុស កើតថ្ងៃទី០២.០៩.២០០៣ ជនជាតិចិន ក្នុងពេលដែលជនសង្ស័យរូបនេះកំពុងស្នាក់នៅក្នុងផ្ទះជួលលេខ១០១១ បុរីលុចនីដា ដែលស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

– បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបាននាំខ្លួនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

 

You might like