លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២ កញ្ញា ចំនួន ២០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៧នាក់

ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី២ ខែកញ្ញា ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ៦៧នាក់ រួមមាន ៖
+ជួញដូរ ៦ករណី ឃាត់ ១៥នាក់(ស្រី ៣នាក់)
+ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៨នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ៧ករណី ឃាត់ ៣៤នាក់(ស្រី ១នាក់)

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែកញ្ញា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ១៦៨,២០ក្រាម។
-មេតំហ្វេតាមីន(Wy)= ៣,១៦ក្រាម។
-កេតាមីន(Ke)= ៤២,២៨ក្រាម។
-អុិចស្តាសុី(mdma)= ២១,៩៥ក្រាម។
-ហេរ៉ូអុីន(Heroine)= ១៨,០១ក្រាម។

– លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៦អង្គភាព
១ / បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ២,៦៣ក្រាម និងWy ២,១៦ក្រាម។

២ / ក្រចេះ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៣ក្រាម។

៣ / មណ្ឌលគីរី៖ រក្សាទុក ៣ករណី ឃាត់ ១២នាក់ ចាប់យកIce ២,២៩ក្រាម។

៤ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២៣នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ១៤,៤៦ក្រាម។

៥ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៥៩,១៨ក្រាម, Ke ៤២,២៨ក្រាម, MDMA ២១,៩៥ក្រាម និងHeroine ១៨,០១ក្រាម។

៦ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៣០ក្រាម។

PM : ២អង្គភាព
១ / កណ្ដាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់។

២ / ក្រចេះ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ៨៩,២១ក្រាម។

 

 

You might like