Update៖ រញ្ជួយដីដ៏អាក្រក់នៅអាហ្វហ្គានីស្ថានផ្ដាច់ជីវិតមនុស្សកើនឡើងដល់ជាង ៨០០នាក់ហើយ

អន្តរជាតិះ- គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ ដែលវាយប្រហារនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានជិតព្រំដែនប៉ាគីស្ថាន បានសម្លាប់មនុស្សឡើងដល់ជាង ៨០០ នាក់ និងរាប់ពាន់នាក់ទៀតរងរបួស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អាជ្ញាធរ បានចំណាយពេលពេញមួយយប់ ក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដែលកំពុងនៅតែបន្ត។

– សាកសពភាគច្រើន ត្រូវបានរកឃើញនៅក្នុងខេត្ត Kunar ដែលនៅជិតចំណុចកណ្តាលនៃគ្រោះរញ្ជួយបំផុត។ មន្ត្រី​ ព្រមាន​ថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​ច្រើនជាងនេះទៀត ខណៈ​ភូមិ​ទាំង​មូល​នៃដែលរងការវាយប្រហារត្រូវ​បាន​បំផ្លាញទាំងស្រុង។

– ទន្ទឹមនោះ សមាគមន៍អន្តរជាតិ ក៏បានសន្យាផ្តល់ជំនួយ និងខិតខំជួយក្នុងកិច្ចការស្វែងរកអ្នកស្លាប់បន្ថែម ខណៈដែលភូមិមួយចំនួននៅតែមិនអាចចូលទៅដល់។

– គ្រោះមហន្តរាយ កើតឡើងនៅពេលដែលប្រទេសអាហ្វហ្គានីស្ថាន ទើបតែជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។

– គួរបញ្ជាក់ថា ការរញ្ជួយដីនេះ បានវាយប្រហារនៅម៉ោង ២៣ និង ៤៧ រំលងអធ្រាត្រ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអាទិត្យ ចម្ងាយប្រហែល ២៧ គីឡូម៉ែត្រ (១៧ ម៉ាយ) ភាគខាងកើតនៃទីក្រុង Jalalabad ដែលជាទីក្រុងធំជាងគេទី ៥ របស់ប្រទេស៕

 

You might like