សមត្ថកិច្ចខេត្ដកំពង់ស្ពឺឃាត់ខ្លួន ក្រុមប្លន់ម៉ូតូដ៏កក្រេីកនៅស្រុកបសេ​ដ្ឋ​ និងស្រុកភ្នំស្រួច​ ឃាត់មុខស​ញ្ញា​ច្រេីននាក់រួមជាមួយវត្ថុតាង

កំពង់ស្ពឺ ៖ – សមត្ថកិច្ចខេត្តកំពង់ស្ពឺ សហការគ្នា ស្រាវជ្រាវ ចាប់ខ្លួនយុវជន ៦នាក់ ពាក់ពន្ធ័បទល្មើសប្រើកាំបិត ដាវ ដំបង កាប់វាយប្លន់យកម៉ូតូជនរងគ្រោះនៅរសៀលថ្ងៃទី៣០ខែសីហាឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកអធិការនគរបាលស្រុ​កភ្នំស្រួច បញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០​២​៥ វេលាម៉ោង១៤និង២០នាទី នៅ​មុ​ខផ្ទះលក់ចាប់ហួយ និងសាំងភូមិរស្មីសាមគ្គី ឃុំជាំសង្កែ ស្រុកភ្នំស្រួច មានករ​ណីលួចដោយមានស្ថានទម្ងន់ទោស(ប្លន់យកម៉ូតូហុងដា​ឌ្រីម​ភ្នំពេ​ញ1GB-9039)​បង្កដោយជនស​ង្ស័​យ៦នាក់ មិនស្គាល់អត្តសញ្ញា​ណ ជិះម៉ូតូ០៣គ្រឿងប្រើ​ កាំបិតបុ័ងតោ ដាវ និងខ្សែក្រវ៉ាត់ធ្វេីសកម្មភាព​ ។

បន្ទាប់មកកម្លាំងជំនាញព្រហ្មទណ្ឌសមត្ថកិច្ចបាន​ស្រាវជ្រាវ និងឃា​ត់ខ្លួ​នមុខសញ្ញាចំនួន​៦នាក់៖​ ១.ឈ្មោះសេង ឡុង ប្រុស​ ១៩ឆ្នាំ​ ២.ឈ្មោះ ផា​វ ថេត ប្រុស​ ១៤ឆ្នាំ​ ៣.ឈ្មោះអ៊ុន សុខគា ប្រុស ១៧ឆ្នាំ ៤.ឈ្មោះ​ គឿង ប៊ុនណា ប្រុស​ ១៨ឆ្នាំ​ ៥.ឈ្មោះ​ សែ​ត ឆាត ប្រុស​ ២៣ឆ្នាំ​ ៦.ឈ្មោះ​ ភា សំ​ណាង ប្រុស​ ២០ឆ្នាំ ដកហូត​ម៉ូតូ​៣​គ្រឿង(រកឃេីញម៉ូតូជនរង​គ្រោះ​១​គ្រឿង​ -ម្សៅក្រាមពណ៍សថ្លាសង្ស័​យ​គ្រឿងញៀន ៤កញ្ចប់-​កាំបិតកែច្នៃ១ដើម-ពូថៅ២ដើម-ទូរ​ស័ព្ទដៃ​៣គ្រឿង-កាតាបស្ពាយសំរាប់ដាក់ពូថៅ១-ក្បាំងមុខម៉ូតូមួយ​ចំនួន។
តាមចម្លើយសារភាពក្រុមជនសង្ស័​យ​ធ្លាប់ធ្វើសកម្មភាពប្លន់ម៉ូតូ៣លើក ក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ​ ប៉ុន្ដែជំនាញបន្ដសាកសួរ និងពិនិត្ករណីនេះ
បន្ថែមទៀតលេីករណីកេីតហេតុដែលបង្កឡេីងដោយក្រុមចោរសកម្ម។

– បច្ចុប្បន្នជនសង្ស័យបាននាំយកមកកា​ន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ដេីម្បីចំណាត់ការបន្ដ​ និងកសាងសំ​ណុំរឿងបញ្ជូនទៅអយ្យការ​ ចាត់កា​រតាមនីតិវិធីច្បាប់៕

 

 

You might like