អន្តរជាតិះ- តំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំអង្គការណាតូ លោក Matthew Whitaker បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងរៀបចំផ្គត់ផ្គង់អាវុធណាដែលអាចវាយប្រហារកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដល់អ៊ុយក្រែន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អ្នកការទូតរូបនេះ បានលើកឡើង ក្នុងអំឡុងពេលផ្សាយផ្ទាល់នៅលើទូរទស្សន៍ថា យើងកំពុងធានាសមត្ថភាពវាយប្រហារសម្រាប់អ៊ុយក្រែន កាន់តែខ្លាំងក្លា។
– លោក មិនបានបញ្ជាក់ពីប្រភេទសព្វាវុធនោះទេ ប៉ុន្តែលោក លើកឡើងពីផែនការដែលប្រកាសដោយក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការលក់មីស៊ីល ERAM ចំនួនជាង ៣,០០០ គ្រាប់ ឱ្យអ៊ុយក្រែន។
– ទន្ទឹមនោះ លោក Whitaker បានបញ្ជាក់ជាថ្មីថា លោកប្រធានាធិបតី ត្រាំ កំពុងធ្វើឱ្យប្រាកដថា អ៊ុយក្រែន អាចបន្តការពារខ្លួនឯង តាមរយៈការផ្គត់ផ្គង់អាវុធរយៈចម្ងាយឆ្ងាយនេះ។
– ទោះជាយ៉ាងណា រុស្ស៊ី បានចង្អុលបង្ហាញម្តងហើយម្តងទៀតថា ការវាយប្រហាររយៈចម្ងាយឆ្ងាយនេះ មិនមែនអ៊ុយក្រែន ជាអ្នកផ្ដើមនោះទេ ផ្ទុយទៅវិញគឺជាគំនិតរបស់ប្រទេសលោកខាងលិច។
– ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា ប្រទេសរុស្ស៊ី នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើប្រព័ន្ធរយៈចម្ងាយឆ្ងាយត្រូវបានប្រើប្រាស់ប្រឆាំងនឹងខ្លួននោះ៕
