អន្តរជាតិះ- ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ត្រូវបានរារាំងមិនឱ្យចូលរួមក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នាខែក្រោយនេះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការហាមឃាត់នេះ កើតឡើងបន្ទាប់ពីលោក និងមន្ត្រីប៉ាឡេស្ទីន ៨០នាក់ ផ្សេងទៀត ត្រូវបានដកហូតទិដ្ឋាការ។
– ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានស្ដីបន្ទោសមន្ត្រីទាំងនោះថា ធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព និងការស្វែងរកការទទួលស្គាល់ជាឯកតោភាគីនៃរដ្ឋប៉ាឡេស្ទីន ផងដែរ។
– ការសម្រេចចិត្តនេះ ធ្វើឱ្យអ៊ីស្រាអែលពេញចិត្ត ខណៈដែលសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងសម្រួលដល់ការធ្វើដំណើរសម្រាប់មន្ត្រីនៃប្រទេសទាំងអស់ដែលមានបំណងទៅទស្សនាទីស្នាក់ការអង្គការសហប្រជាជាតិ។
– ការហាមឃាត់នេះ កើតឡើងទន្ទឹមនៅពេលដែលប្រទេសបារាំង ដឹកនាំកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅក្នុងសម័យប្រជុំ ខណៈដែលនេះក៏ជាការបង្ហាញការជំទាស់របស់លោក ត្រាំ ផងដែរ៕
