រង្គើតៃវ៉ាន់​ ខណៈគ្រោះ​រញ្ជួយ​ដី​កម្រិត ៦ រ៉ិចទ័រ វាយប្រហារនៅ​ឆ្នេរ​ភាគ​ឦសាន

អន្តរជាតិះ- រដ្ឋបាលអាកាសធាតុតៃវ៉ាន់ បានឲ្យដឹងពីគ្រោះរញ្ជួយដីកម្រិត ៦ រ៉ិចទ័រ ដែលវាយប្រហារនៅឆ្នេរសមុទ្រ ភាគឦសាននៃកោះ កាលពីថ្ងៃពុធ តែមិនមានរបាយការណ៍អំពីការខូចខាតនោះទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– គ្រោះរញ្ជួយ​ដី​នេះ បាន​អង្រួន​អគារ​នានា​ក្នុង​រដ្ឋធានី​តៃប៉ិ ខណៈរដ្ឋបាលអាកាសធាតុ អះអាងថា គ្រោះនេះមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្ត Yilan ជម្រៅ ១១២ គីឡូម៉ែត្រ។

– ទន្ទឹមនោះ ប្រជាជនរស់នៅក្នុងខេត្ត Taoyuan និង Keelung ក៏មានអារម្មណ៍រង្គើផងដែរ។

– ទោះជាយ៉ាងណា ទីភ្នាក់ងារឧតុនិយមតៃវ៉ាន់ បានបញ្ជាក់ថា ការរញ្ជួយដីនេះ មិនទាន់ឈានដល់កម្រិត ត្រូវប្រកាសអាសន្នឱ្យជម្លៀសនោះទេ៕

 

 

You might like