អ៊ីស្រាអែល ចាប់ផ្ដើមប្រើយុទ្ធសាស្ត្រផ្ដាច់ស្បៀង ខណៈត្រៀមវាយយកហ្គាហ្សា

អន្តរជាតិះ- អាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ រថយន្តមនុស្សធម៌ប្រហែល ២,០០០ គ្រឿង បានចូលដល់តំបន់ហ្គាហ្សា ដែលស្មើនឹងតិចជាង ១៥ ភាគរយ នៃតម្រូវការប្រជាជនក្នុងតំបន់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមប្រភព បានឲ្យដឹងថា ក្នុងរយៈពេល ២៥ ថ្ងៃកន្លងមកនេះ យ៉ាងហោចណាស់មានឡានដឹកជំនួយចំនួន ១៥,០០០ គ្រឿង ដែលត្រូវបានគេរំពឹងទុកថានឹងចូលដល់ហ្គាហ្សា ប៉ុន្តែមានតែ ២,១៨៧ គ្រឿងប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត។

– ទន្ទឹមនោះ អាជ្ញាធរនៅតំបន់ហ្គាហ្សា បានចោទប្រកាន់បញ្ហានេះលើអ៊ីស្រាអែល ដែលកំពុងរារាំងប្រតិបត្តិការជំនួយមនុស្សធម៍នៅតាមព្រំដែនចេញ-ចូល ដោយអំពាវនាវឱ្យសហគមន៍ពិភពលោក ចាត់វិធានការធ្ងន់ធ្ងរផងដែរ។

– ភាពតានតឹងបានកើនឡើង បន្ទាប់ពីលោក Netanyahu ប្រកាសឲ្យមានការអនុម័តផែនការវាយប្រហារយកហ្គាហ្សាមកកាន់កាប់ទាំងស្រុង៕

 

 

You might like