បាត់ដំបង៖ – កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល និងកម្លាំងជំនាញ នៃអធិការដ្ឋានស្រកថ្មគោល ខេត្តបាត់ដំបងបានសហការគ្នា ធ្វើការស្រាវជ្រាវ ចាប់ជនសង្សយ័នៃអំពើចោរកម្ម លួចម៉ូតូ បានម្នាក់ យកមកសាកសួរចម្លើយនិងបន្តរនិតិវិធីតាមផ្លូវច្បាប់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខាវ សុវណ្ណា ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅចំណុចភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
– ប្រភពដដែលបន្តថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សួន ពិសិទ្ធ ហៅញ៉ាញ់ ភេទប្រុស អាយុ១៨ឆ្នាំ នៅចំណុចបន្ទប់ជួល ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដោយជនសង្សយ័មានទីលំនៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ។
– ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AQ-0264 កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៩និង០០នាទី ត្រង់ចំណុចកើតហេតុខាងលើ ជារបស់ជនរងគ្រោះ ពិតប្រាកដមែន។
– វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AQ-0264 ។
– ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកថ្មគោល សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

