ភ្នំពេញ ៖- គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥៣នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងចំណោមជនសង្ស័យចំនួន ៥៣នាក់ រួមមាន ៖
+ជួញដូរ ៥ករណី ឃាត់ ៦នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២៩នាក់(ស្រី ៣នាក់)
+ប្រើប្រាស់ ៤ករណី ឃាត់ ១៨នាក់(ស្រី ១នាក់)
– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែសីហា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៧៦,៦៨ក្រាម។
-កេតាមីន(Ke)= ៤៤៣៣,០ក្រាម។
– លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៥អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៥ករណី ឃាត់ ៦នាក់ ស្រី ១នាក់ រក្សាទុក ៥ករណី ឃាត់ ១១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ៥៤,៨៣ក្រាម និងKe ៤៤៣៣,០ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៩ក្រាម។
៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,៥០ក្រាម។
៤ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០,១៨ក្រាម។
៥ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់ ស្រី ១នាក់ ចាប់យកIce ៥,៩០ក្រាម។
PM : ២អង្គភាព
១ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ០,២២ក្រាម។
២ / ព្រះសីហនុ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ២,៦៦ក្រាម។

