ក្រុមឧទ្ទាមប្រដាប់ដោយកាំបិត បានសម្លាប់មនុស្សយ៉ាងតិច ៥២នាក់ នៅភាគខាង កើតប្រទេសកុងហ្គោ

អន្តរជាតិះ – អង្គការសហប្រជាជាតិ និងមន្ត្រីក្នុងតំបន់បាននិយាយថា ក្រុមឧទ្ទាម គាំទ្រដោយរដ្ឋអ៊ីស្លាមប្រដាប់ដោយកាំបិត និងចបកាប់បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៥២នាក់ នៅក្នុងតំបន់ Beni និង Lubero នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោភាគខាងកើត ក្នុងរយៈពេលប៉ុន្មាន ថ្ងៃថ្មីៗនេះ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកវរសេនីយ៍ទោ Elongo Kyondwa Marc អ្នកនាំពាក្យកងទ័ពកុងហ្គោប្រចាំតំបន់បាននិយាយថា ក្រុមឧទ្ទាមនៃកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) កំពុងធ្វើការសងសឹកលើជនស៊ីវិលបន្ទាប់ពីរង បរាជ័យដោយកងកម្លាំងកុងហ្គោ។

– លោក Macaire Sivikunula ប្រធានតំបន់ Bapere របស់ Lubero បានប្រាប់សារព័ត៌មានរ៉យទ័រកាលពី ចុងសប្តាហ៍ថា “នៅពេលដែលពួកគេមកដល់ ពួកគេបានដាស់អ្នកស្រុកពីដំណេក ប្រមូលផ្តុំនៅកន្លែងតែ១ ចងខ្សែពួរ ហើយបន្ទាប់មកចាប់ផ្តើមសម្លាប់ដោយកាំបិត និងចបកាប់”។

– លោក Alain Kiwewe អ្នកគ្រប់គ្រងយោធាតំបន់ Lubero បានប្រាប់សារព័ត៌មានរ៉យទ័រថា ជនស៊ីវិល ប្រហែល ៣០នាក់ត្រូវបានសម្លាប់នៅក្នុងភូមិ Melia។

 

 

You might like