សមត្ថកិច្ច ឃាត់ខ្លួនក្រុមក្មេងទំនេី​ងដែល​បង្កហឹង្សាដេញវាយគ្នាមុខរោ​ង​ចក្រ​ហ៊ីរ៉ូតាបានមួយចំនួនយក មកសាកសួរនិងបន្តនិតិវិធីតាមផ្លូវច្បាប់

កំពង់ស្ពឺ ៖​ – ផ្អែកតា​ម​គណនី​ហ្វេស​ប៊ុកឈ្មោះ ឌីណាក្មេងតូច KH ថ្ងៃទី​១៦​ខែសីហាឆ្នាំ២០២៥ដែលបា​នបង្ហោះអំពីសកម្មភាពក្មេ​ង​ទំនើង ២​ក្រុមមានគ្នាប្រមាណ២០នាក់បាន​យកមួកសុវត្ថិភាព​ ដុំថ្ម​ គប់គ្នាទៅវិញទៅ​មកនៅចំណុចមុខរោងចក្រហ៊ីរ៉ូតា ទី​តាំងស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុ​ក​សំរោងទង ខេត្ដកំពង់ស្ពឺ ជាប់ផ្លូវជា​តិលេខ៤​ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកវរសេនី​យ៍ឯ​ក​ ឃុត​ សុផល​ អ​ធិការ​នគរបាលស្រុ​កសំ​រោងទង​បានអោយដឹងថា​ ដោយមានកិច្ចស​ហ​កា​រដឹកនាំពីកំ​លាំងជំនាញ​ព្រហ្មទណ្ឌក​ម្រិតស្រាល​ កំ​លាំងនគរបាលស្រុ​ក​សំរោងទង​ កំណត់បានមុខ​ស​ញ្ញាជន​បង្កចំនួន៦នាក់​៖
[១]-ឈ្មោះ អ៉ឺន សុភី ហៅក្រូច ភេទប្រុស អាយុ ២២​ឆ្នាំ កាន់មួកកូប​ សុវត្ថិភា​ព [២]-ឈ្មោះ ណេន សុវណ្ណារី ហៅរី ភេទប្រុស អាយុ ១​៩​ឆ្នាំ​ អ្នកកាន់ដុំថ្ម [៣]-ឈ្មោះ ឃ្លោក គង់ ហៅ​ញ៉ាញ់ ភេទប្រុស អាយុ ២៦ឆ្នាំ អ្នករេីសយកដុំថ្មគប់ ភាគីម្ខាងទៀត​[១]-ឈ្មោះ ភឿន ភាស់ ភេទប្រុស អាយុ ២​២​ឆ្នាំ កាន់កាំបិតតាំងតោ [២]​-ឈ្មោះ ភឿន ភ័ក្រ្ត ភេទប្រុស អាយុ ២០ឆ្នាំ កាន់មួកកូ​ប​សុវត្ថិភាព [៣]-ឈ្មោះ ភឿន សុភា ភេទប្រុស អា​យុ ១៨ឆ្នាំ កាន់មួកកូបសុវត្ថិភាព។

– តាមការសា​កសួរ​ ភាគី​ទាំងសងខាង​សុទ្ធតែទទួលស្គាល់ថា​ ពួកគេពិតជា​មានទំនាស់ពាក្យសម្ដីប្រាកដមែននិងបានធ្វេីសកម្មភាពប្រ​យុទ្ធគ្នាដោ​យចង់ដឹងថា​ អាណាខ្លាំងជាង..,។

– ប្រតិបត្ដិការខាងលេី​ សមត្ថកិច្ចជំនា​ញ​ធ្វេីការដកហូតម៉ូតូ​៤​គ្រឿង និងមួក​សុវត្ថិភាពចំនួន៤​ និងបានកសាងសំ​ណុំរឿងបញ្ជូនទៅ​ការិយាល័យព្រ​ហ្មទណ្ឌ​នៃស្នងការដ្ឋាននគរបាល​ខេត្ដ​ បន្ដនីតិវិធី៕

 

You might like