អន្តរជាតិះ- អាជ្ញាធរក្រុងគៀវ និងមេដឹកនាំអឺរ៉ុប អាចក្លាយជាឧបសគ្គចម្បងសម្រាប់ការបញ្ចប់ការចរចាប្រកបដោយជោគជ័យលើការដោះស្រាយជម្លោះក្នុងប្រទេសអ៊ុយក្រែន ដែលជាប់ពាក់ព័ន្ធនឹងទឹកដី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមកាសែត CNN បានបញ្ជាក់ថា ការពិភាក្សាដែលកើតមាន ជុំវិញការផ្លាស់ប្តូរទឹកដីរវាងរុស្ស៊ី និងអ៊ុយក្រែន នៅសេតវិមាន កាលពីថ្ងៃទី ១៨ ខែសីហា អាចបង្ហាញឱ្យឃើញពី “បន្ទាត់ក្រហម” សម្រាប់ទីក្រុងគៀវ និងសម្ព័ន្ធមិត្តអឺរ៉ុប ដែលមិនចង់បានលក្ខខណ្ឌបែបនេះ។
– កាលពីថ្ងៃទី ១៨ ខែសីហា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបជាមួយលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ក្នុងទីក្រុង Washington។ មេដឹកនាំអឺរ៉ុបមួយចំនួនក៏នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកផងដែរ។
– យោងតាមរបាយការណ៍ ជំនួបនេះ បានពិភាក្សាអំពីការធានាសន្តិសុខដែលអាចកើតមានសម្រាប់អ៊ុយក្រែន។
– គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែសីហា ជំនួបរវាងប្រធានាធិបតីរុស្ស៊ី និងអាមេរិក លោក វ្ល៉ាឌីមៀ ពូទីន និងលោក ដូណាល់ ត្រាំ បានធ្វើឡើងនៅមូលដ្ឋានទ័ពមួយក្នុងរដ្ឋអាឡាស្កា។ ការប្រជុំមានរយៈពេលប្រហែល ៣ ម៉ោង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មានបន្ទាប់ពីកិច្ចចរចានោះ លោកពូទីន បាននិយាយថា ការដោះស្រាយជម្លោះអ៊ុយក្រែនគឺជាប្រធានបទសំខាន់នៃកិច្ចប្រជុំកំពូលនេះ។ មេដឹកនាំរុស្ស៊ីក៏បានអំពាវនាវឱ្យផ្លាស់ប្ដូរក្នុងទំនាក់ទំនងទ្វេភាគី និងបន្តកិច្ចសហប្រតិបត្តិការឡើងវិញ ខណៈដែលលោក បានអញ្ជើញលោក ត្រាំ ឱ្យទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ វិញផងដែរ៕
