Xi សន្យាមិនឈ្លានពានតៃវ៉ាន់ ក្នុងអាណត្តិលោក ត្រាំ ទេ

អន្តរជាតិះ- ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយកាល​ពី​ថ្ងៃ​សុក្រថា ប្រធានាធិបតី​ចិន លោក Xi Jinping ប្រាប់​លោក​ថា ប្រទេស​ចិន​ នឹង​មិន​ធ្វើការបំពានណាមួយទៅលើកោះតៃវ៉ាន់នោះទេ ក្នុងស្ថានភាពពេលនេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានលើកឡើងបែបនេះ មុនពេលការពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជុំវិញស្ថានភាពជម្លោះនៅអ៊ុយក្រែន។

– លោក ត្រាំ បញ្ជាក់ថា លោក បានប្រាប់ចិនថានឹងមិនឱ្យមានរឿងដូចអ៊ុយក្រែន នៅកោះតៃវ៉ាន់នោះទេ។

– ទន្ទឹមនោះ លោក ត្រាំ ថា លោក Xi បានឆ្លើយតបថា ដរាបណា ត្រាំ នៅជាប្រធានាធិបតីនោះរឿងនេះនឹងមិនកើតឡើងទេ។

– គួរបញ្ជាក់ថា ភាពតានតឹងរវាងចិន និងតៃវ៉ាន់ ក៏ជាក្ដីកង្វល់មួយផងដែរ ខណៈកន្លងមកទីក្រុងប៉េកាំង តែងតែទាមទារដែនកោះមួយនេះថាជាទឹកដីរបស់ខ្លួន៕

 

 

You might like