ត្រាំ ផ្ដាំទៅ ហ្សេលេនស្គី បែបនេះក្រោយបញ្ចប់កិច្ចប្រជុំជាមួយ ពូទីន

អន្តរជាតិះ- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍ថា លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី គួរតែចាប់ផ្ដើមនូវកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីឈានទៅរកការដោះស្រាយជម្លោះនៅអ៊ុយក្រែន ឱ្យមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នៅពេលត្រូវបានសួរដោយអ្នកកាសែត ពេលបញ្ចប់កិច្ចប្រជុំកំពូលជាមួយលោក ពូទីន ប្រធានាធិបតីអាមេរិករូបនេះ ឆ្លើយថា ពួកគេគួរតែធ្វើកិច្ចព្រមព្រៀងជាក់លាក់មួយជាមុនសិន។

– លោក ត្រាំ ក៏បានទទួលស្គាល់បែបនេះថា រុស្ស៊ី​ គឺជា​មហាអំណាច​មួយ ខណៈ​អ៊ុយក្រែន​ មិន​មែននោះទេ។

– គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក ពូទីន បានបញ្ចប់ទៅដោយរលូត ទោះបីជាមិនមានសម្រេចនូវកិច្ចព្រមព្រៀង ប៉ុន្តែមេដឹកនាំអាមេរិក ហាក់ពេញចិត្តសម្រាប់ជំនួបមួយនេះ៕

 

 

You might like