ព្រះសីហនុះ-ព្រឹកថ្ងៃ ទី១៦ ខែសីហា ឆ្នាំ២០២៥ ដោយសារទឹកភ្លៀងបន្តធ្លាក់ឥតឈប់ ធ្វើឱ្យផ្ទះសំបែងប្រជាពលរដ្ឋ នៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ បានជន់លិច ក្នុងនោះឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម បានចាត់កម្លាំង រថយន្ត និងអូប័រ ចុះជួយចម្លង និងជម្លៀសប្រជាពលរដ្ឋ គ្រួសារកងទ័ព និងទ្រព្យសម្បត្តិ ទៅកាន់ទីទួលមានសុវត្ថិភាព ដើម្បីការពារពីករណីគ្រោះថ្នាក់ផ្សេងដោយជំនន់ទឹកភ្លៀង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សូមបញ្ជាក់ថា ស្ថានភាពទឹកភ្លៀងនៅខេត្តព្រះព្រះសីហនុថ្ងៃ១៦សីហា២០២៥នេះ បានបន្តធ្លាក់យ៉ាងខ្លាំងគ្រប់ទីកន្លែង បណ្តាលឱ្យតំបន់មួយចំនួនមានការលិចលង់ ។
– ករណីនះអាជ្ញាធរអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ។




