ឃាត់ខ្លួនជនសង្ស័យម្នាក់រត់ពីខេត្តកំពត មកលាក់ខ្លួននៅខេត្តតាកែវ ក្រោយកាប់សម្លាប់ជន​រងគ្រោះក្នុងវង់ផឹកស៊ី

ខេត្តកំពត÷ជនសង្ស័យករណីឃាតកម្មកាប់សម្លាប់ ជនរងគ្រោះក្នុងវង់ផឹកស៊ី ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ឃាត់ខ្លួនបាននៅរសៀលថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២៥ ក្រោយធ្វេីសកម្មភាពនៅខេត្ត កំពត​ រួចរត់មកលាក់ខ្លួននៅស្រុកត្រាំកក់ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ជនសង្ស័យឈ្មោះ នាក់ សំណាង ហៅទេព ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

– សមត្ថកិច្ចប្រាប់ថា ជនសង្ស័យបានកាប់សម្លាប់ជនរងគ្រោះនៅចំណុចភូមិខ្មាច ឃុំវត្តអង្គខាងជើងស្រុកបន្ទាយមាសខេត្តកំពត កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២០ និង២៥នាទី។

សមត្ថកិច្ចបានឲ្យដឹងថា ជនរង គ្រោះឈ្មោះ ងយ ទីម ភេទប្រុសអាយុ ៥២ឆ្នាំ ដែលជាអ្នករស់នៅក្នុងភូមិឃុំជាមួយគ្នា ពេលកំពុងផឹកស៊ី (ផឹកសុីនៅផ្ទះជនសង្ស័យ) ហើយបានទំនាស់ពាក្យសម្ដីជាមួយគ្នា ភ្លាមនោះជន រងគ្រោះក៏រត់ទៅយកកាំភ្លើងកែច្នៃនៅផ្ទះរបស់ខ្លួនបាញ់ត្រូវខ្នងជើងជនសង្ស័យចំនួន០១គ្រាប់ និងសប់ ស្នប់កាំភ្លើងដាក់ ០១គ្រាប់ទៀត បម្រុងនឹងបាញ់ជន សង្ស័យជាលើកទីពីរ។

– ពេលនោះជនសង្ស័យប្រដាប់ ដោយពូថៅផ្លែដែកដងឈើ កាប់ទៅលើជនរងគ្រោះជាច្រើនពូថៅស្លាប់នៅកន្លែងកើតហេតុភ្លាមៗ រួចជន សង្ស័យបានគេចខ្លួន មកស្នាក់នៅជាមួយសាច់ញាតិ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពតដែលជាទីតាំងកេីតហេតុដេីម្បីមានវិធានការតាមផ្លូវច្បាប់បន្ត​៕

 

 

You might like