អន្តរជាតិះ- – កាលពីថ្ងៃអង្គារ ខុទ្ទកាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក លី បាននិយាយថា លោក និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមានកិច្ចប្រជុំកំពូលលើកដំបូង នៅថ្ងៃទី២៥ ខែសីហា នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាពីការពង្រឹងសម្ព័ន្ធភាព និងដៃគូសន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសទាំង២។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
លោក លី ដែលបានជាប់ឆ្នោតជាប្រធានាធិបតីកាលពីខែមិថុនា បានធ្វើឱ្យតំណែងនោះជាអាទិភាពកំពូលដើម្បីជួយប្រទេសដែលពឹងផ្អែកលើការនាំចេញ ស្វែងរកដំណោះស្រាយចំពោះការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងបរិយាកាសពាណិជ្ជកម្មពិភពលោក ដែលបង្កឡើងដោយគោលនយោបាយពន្ធគយរបស់លោកត្រាំ។
អ្នកនាំពាក្យប្រធានាធិបតីលោក Kang Yu-jung បានប្រាប់សន្និសីទសារព័ត៌មានថា កិច្ចប្រជុំនឹងសង្កត់ធ្ងន់អំពីការអភិវឌ្ឍសម្ព័ន្ធភាពសន្តិសុខរបស់ប្រទេសទាំង២ទៅជា “សម្ព័ន្ធសន្តិសុខតម្រង់ទិសទូលំទូលាយនាពេលអនាគត” និងភាពជាដៃគូសន្តិសុខសេដ្ឋកិច្ច។
លោកបាននិយាយថា ដោយផ្អែកលើកិច្ចព្រមព្រៀងពន្ធគយដែលបានឈានដល់កាលពីខែមុន មេដឹកនាំទាំង២នឹងស្វែងរកការជំរុញភាពជាដៃគូនៅក្នុងវិស័យផលិតកម្ម រួមទាំងនៅក្នុងផ្នែក semiconductors អាគុយ និងការកសាងនាវា។
