អន្តរជាតិះ- យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ពីការបាញ់ប្រហារនៅបរិវេណសាកលវិទ្យាល័យ Emory University Atlanta ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បណ្តាលឲ្យមន្ត្រីម្នាក់រងរបួស។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– របាយការណ៍ បានឲ្យដឹងថា ខ្មាន់កាំភ្លើងស្លាប់ភ្លាមៗ តែមិនបញ្ជាក់ថាបាញ់សម្លាប់ខ្លួនឯង ឬយ៉ាងណានោះទេ។
– តាមសម្តីនាយកដ្ឋានប៉ូលិសក្នុងតំបន់ បានបញ្ជាក់ថា ខ្មាន់កាំភ្លើងធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ តែមិនបង្កការគំរាមកំហែងក្នុងបរិវេណសាកល ឬតំបន់ជុំវិញនោះទេ។
– ទោះជាយ៉ាងណា មន្ត្រីប៉ូលិសម្នាក់ បានរងរបួសក្នុងការបាញ់ប្រហារនេះ ខណៈព្យាយាមតទល់នឹងខ្មាន់កាំភ្លើង។
– ទន្ទឹមនោះ អភិបាលរដ្ឋ Georgia លោក Brian Kemp ក៏បានសម្ដែងការសោកស្ដាយចំពោះហេតុការណ៍នេះ ខណៈជាការបាញ់ប្រហារលើកទី ២ ក្នុងរយៈពេល ១ សប្តាហ៍ នៅរដ្ឋមួយនេះ។
– គួរបញ្ជាក់ថា ការបាញ់ប្រហារ កាលពីថ្ងៃពុធ បានសម្លាប់ទាហាន ៥ នាក់ និងរងរបួសនៅឯមូលដ្ឋាន Fort Stewart នៃកងទ័ពសហរដ្ឋអាមេរិក នៅភាគអាគ្នេយ៍រដ្ឋ Georgia ៕
