លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៨ សីហា ចំនួន ២៨ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៨នាក់

ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៨ករណី ទូទាំងប្រទេសនៅថ្ងៃទី៨ ខែសីហា ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ៤៨នាក់ រួមមាន ៖
+ជួញដូរ ៦ករណី ឃាត់ ១៦នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៦នាក់(ស្រី ២នាក់)
+ប្រើប្រាស់ ១១ករណី ឃាត់ ១៦នាក់(ស្រី ១នាក់)

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៨ ខែសីហា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៦២០,០១ក្រាម។
-មេតំហ្វេតាមីន(Wy)= ០,៩៥ក្រាម។
-កេតាមីន(Ke)= ៩៩៣២៣៩,៣០ក្រាម។
-អុិចស្តាសុី(mdma)= ៧៣១១,៦៦ក្រាម។

– លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៧អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកKe ៩៩៣២៣៧,៣០ក្រាម និងMDMA ៧៣១១,៦៦ក្រាម។

២ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៨នាក់ និងអនុវត្តន៍ដីកា ៥ករណី ចាប់ ២នាក់ ចាប់យកIce ៥២៩,១៣ក្រាម។

៣ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ១១នាក់ ស្រី ១នាក់ ចាប់យកIce ០,២៤ក្រាម។

៤ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៤១,៤១ក្រាម។

៥ / រតនគិរី៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៦ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣១ក្រាម។

៧ / ស្វាយរៀង៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១,០៨ក្រាម។

PM : ៤អង្គភាព
១ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ១០,១៨ក្រាម។

២ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២២,០៦ក្រាម។

៣ / សៀមរាប៖ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់។

៤ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ១៥,៦០ក្រាម, Wy ០,៩៥ក្រាម និងKe ២,០ក្រាម។

 

You might like