នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ជនសង្ស័យជាមុខសញ្ញាកាច់កម៉ូតូ និងស្រ្តីជាមេខ្លោង ទទួលផលក្នុងការទិញម៉ូតូជិត២០គ្រឿង

ភ្នំពេញ ៖កាលពីថ្ងៃទី៤ខែសីហាឆ្នាំ ២០២៥ កម្លាំងជំនាញនាយកដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅចំណុចផ្ទះជួលលេខ៦៧ ផ្លូវលេខ៧១បេតេ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួច (កាច់សោរកម៉ូតូ)។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ដែលប្រព្រឹត្តនៅ ចំណុចភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកន្លងមក ។

– ជនរងគ្រោះឈ្មោះ ឡាយ ចាន់សី ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ។

– ជនសង្ស័យទាំង៣នាក់មានឈ្មោះ៖
*១៖ ឈ្មោះ សន ពេជ្រច័ន្ទដានីន ហៅចែកា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ ទីកន្លែងស្នាក់នៅបន្ទប់ជួល ផ្លូវលេខ៧១បេតេ រាជធានីភ្នំពេញ។

– (អ្នកទទួលផលចោរកម្ម)
*២៖ ឈ្មោះ សុវណ្ណ រ៉ូហ្សា ហៅ សាក់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីកន្លែងស្នាក់នៅបន្ទប់ជួល ផ្លូវលេខ៦៥៦ សង្កាត់តាង៉ូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ (ផ្សំគំនិតក្នុងអំពេីទទួលផលចោរកម្ម)

– ៣៖ ឈ្មោះ រិន មករា ហៅតោ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅម្តុំវត្តនិរោធ រាជធានីភ្នំពេញ។ (អ្នកលួច)

– សម្ភារដកហូតមាន៖ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-1553, ម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 1H-6537, ម៉ូតូម៉ាក ហុងដាហ្សូមឺរ ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1GB-4829 និងស្លាកលេខម៉ូតូចំនួន៣សន្លឹក។

– បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលើ មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕

 

You might like