នគរបាលប៉ាគីស្ថានចាប់ខ្លួនបាតុករ ២៤០នាក់ ដែលទាមទារឱ្យដោះលែងអតីតនាយករដ្ឋមន្ត្រីលោក Khan

អន្តរជាតិះ – មន្ត្រីសន្តិសុខ និងនគរបាលបាននិយាយថា កាលពីថ្ងៃអង្គារ នគរបាលប៉ាគីស្ថានបានចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងជាង ២៤០នាក់ នៅក្នុងការតវ៉ាទាមទារឱ្យដោះលែងមេដឹកនាំរបស់ពួកគេគឺលោក Imran Khan ក្នុងខួបឆ្នាំទី២ នៃការជាប់ពន្ធនាគាររបស់លោក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អធិការរងនគរបាលលោក Faisal Kamran បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២២នាក់ ត្រូវបានចាប់ខ្លួន ដោយពួកគេព្យាយាមបិទផ្លូវ ដែលគំរាមកំហែងដល់ច្បាប់ និងសណ្តាប់ធ្នាប់នៅក្នុងទីក្រុង Lahore ភាគខាងកើតនៃខេត្ត Punjab។

– មន្ត្រីសន្តិសុខ០២រូបបាននិយាយថា អ្នកនៅសេសសល់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ពេញ០១យប់ក្នុងខេត្ត។

– ក្រុមមន្ត្រីបាននិយាយថា មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាគាំទ្រលោក Khan ក្នុងខេត្ត Khyber Pakhtunkhwa ដែលគ្រប់គ្រងដោយគណបក្ស Pakistan Tehreek-e-Insaf (PTI) របស់លោក។ នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងទីក្រុង Karachi និង Muzaffarabad។

– អ្នកគាំទ្រស្រែថា “ដោះលែងលោក Imran Khan!” នៅខាងក្រៅតុលាការទីក្រុង Lahore ខណៈក្រុមតូចៗបានធ្វើការតវ៉ាទូទាំងទីក្រុង។
អ្នកនាំពាក្យគណបក្ស Zulfikar Bukhari បាននិយាយថា គ្រាន់តែនៅទីក្រុង Lahore មានសកម្មជនជាង ២០០នាក់ ត្រូវបានឃុំខ្លួន។

 

You might like