អន្តរជាតិះ- យន្តហោះសង្គ្រោះបន្ទាន់ពេទ្យខ្នាតតូចមួយគ្រឿង បានធ្លាក់កាលពីថ្ងៃអង្គារ នៅតំបន់ Navajo Nation ក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក ដោយសម្លាប់មនុស្សចំនួន ៤ នាក់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមនាយកដ្ឋានប៉ូលីសតំបន់ Navajo បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះពេទ្យខ្នាតតូចផ្ទុកមនុស្ស ៤ នាក់នេះ ធ្លាក់នៅម៉ោង ១២ និង ៤០នាទីថ្ងៃត្រង់។

– របាយការណ៍ បានបន្ថែមថា យន្តហោះនេះ ធ្វើដំណើរទៅទទួលអ្នកជំងឺពីមន្ទីរពេទ្យក្បែរកន្លែងកើតហេតុនោះ។
– មូលហេតុនៃការធ្លាក់នេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕

