ក្រុមប្រដាប់អាវុធសម្លាប់មនុស្ស១១នាក់ និងចាប់ជំរិត៧០នាក់នៅភាគពាយ័ព្យ ប្រទេស នីហ្សេរីយ៉ា

អន្តរជាតិះ- – ក្រុមប្រដាប់អាវុធធ្វើដំណើរដោយម៉ូតូបានសម្លាប់មនុស្ស ១១ នាក់ និងចាប់ពង្រត់មនុស្សយ៉ាងហោចណាស់ ៧០ នាក់ រួមទាំងស្ត្រី និងកុមារនៅភូមិ ភាគពាយព្យនៃប្រទេស នីហ្សេរីយ៉ា ដែលជាតំបន់ញាំញីដោយការចាប់ពង្រត់ដ៏ធំ និងភាពចលាចល។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Isa Sani បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមអ្នកវាយប្រហារបានបើកការបាញ់ប្រហារ ខណៈដែល ជិះចូលទៅក្នុងភូមិ Sabongarin Damri ក្នុងរដ្ឋ Zamfara កាលពីល្ងាចថ្ងៃសៅរ៍។
លោកបាននិយាយកាលពីថ្ងៃចន្ទថា “ក្រុមនោះជិះម៉ូតូ និងបាញ់ប្រហារមុនចាប់ពង្រត់ កូនស្រី និងក្មេងរបស់យើង។ រហូតមកដល់ថ្ងៃនេះយើងមិនមានដំណឹងអ្វីពីពួកគេទេ។ អ្វីៗគឺស្ងាត់”។

– ក្រុមដែលត្រូវបានគេស្គាល់ក្នុងស្រុកថាជា “ចោរព្រៃ” បានសម្លាប់មនុស្សរាប់រយនាក់ និងបានចាប់មនុស្សរាប់ ពាន់នាក់នៅទូទាំងរដ្ឋក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ពួកគេតែងតែឃុំឃាំងពលរដ្ឋអស់ជាច្រើនខែ និងទាមទារប្រាក់ លោះសម្រាប់ការដោះលែង។

 

 

You might like