អន្តរជាតិះ- លោកឧត្តមសេនីយឯក Amir Hatami បាននិយាយថា ការគំរាមកំហែងនៃការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់នៅតែបន្ត ហើយជម្លោះនឹងមិនទាន់បញ្ចប់ទាំងស្រុងនោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Hatami បានលើកឡើងថា ទោះការគំរាមកំហែងនៅតិចតួចត្រឹម ១ ភាគរយ ក៏ដោយតែវាអាចនឹងវិវត្តន៍ទៅ ១០០ ភាគរយ។ យើងមិនគួរមើលស្រាលសត្រូវឡើយ ហើយចាត់ទុកជាការគំរាមកំហែងម្ដងទៀត។
– លោក បានបន្ថែមថា កម្លាំងមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់សាធារណរដ្ឋឥស្លាម នៅតែឈរជើង និងត្រៀមខ្លួនសម្រាប់ប្រតិបត្តិការតតាំងណាមួយ។
– កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការ Rising Lion សំដៅប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ តិចជាង ២៤ ម៉ោងក្រោយមក អ៊ីរ៉ង់ ក៏បានបើកការវាយប្រហារសងសឹក។
– ឈានដល់ថ្ងៃទី ២២ ខែមិថុនា លោកប្រធានាធិបតី Donald Trump ប្រកាសថា សហរដ្ឋអាមេរិក បានវាយប្រហារដោយជោគជ័យលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ៣ គឺ Fordow, Natanz និង Isfahan ៕
