លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី០៣សីហា​ ចំនួន​ ១៨ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ចំនួន​៤០នាក់​

ភ្នំពេញ​ ៖​ – គ្រឿងញៀន​បំផ្លាញ​អនាគត​អ្នក​ និង​ក្រុម​គ្រួសារ​អ្នក​ !​ ជនសង្ស័យ​ចំនួន៤០នាក់​ (​ស្រី​៣នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​ ១៨ករណី​ ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៣ សីហា ឆ្នាំ​២០២៥​ ។​

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​ក្នុង​ចំណោម​ជនសង្ស័យ​ចំនួន​ ៤០នាក់​ រួម​មាន​ ៖
+ជួញដូរ ៣ករណី ឃាត់ ១០នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ២០នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ៦ករណី ឃាត់ ១០នាក់(ស្រី ១នាក់)
​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​នៅ​ថ្ងៃ​ទី​០៣ សីហា​ ឆ្នាំ​២០២៥​ រួម​មាន​ ៖
-មេតំហ្វេតាមីន(Ice)= ១២៥,៣៨ក្រាម។

– លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៨អង្គភាព
១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៤១ក្រាម។
៣ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៨១ក្រាម។
៤ / កំពង់ធំ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ០,១៩ក្រាម។
៥ / មណ្ឌលគីរី៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២៩,៣៩ក្រាម។
៦ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២៥,០១ក្រាម។
៧ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៥៧,៥១ក្រាម។
៨ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ចាប់យកIce ១,១៤ក្រាម។
PM : ៣អង្គភាព
១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,១២ក្រាម។
២ / កណ្តាល៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ៧,៨០ក្រាម។

 

 

You might like