ប៉ះសម្ដីខ្លាំងនឹងអតីតប្រធានាធិបតីរុស្ស៊ីដល់ថ្នាក់ ត្រាំ ឲ្យកម្លាំងនាវាមុជទឹកនុយក្លេអ៊ែរ ត្រៀមៗ

អន្តរជាតិះ- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាឱ្យនាវាមុជទឹកនុយក្លេអ៊ែរចំនួន ២ គ្រឿង ស្ថិតក្នុងតំបន់ដែលសមស្របមួយជាការចល័ត ដើម្បីត្រៀមឆ្លើយតបទៅនឹងការអត្ថាធិប្បាយបង្កហេតុ និងគំរាមរបស់អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បាននិយាយថា សកម្មភាពនេះគឺលោក ចង់ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដ៏ល្ងង់ខ្លៅ និងគំរាមកំហែងពីលោក មេដវេដេវ ។

– ទោះជាយ៉ាងណា លោក ​មិន​បាន​បញ្ជាក់​ថា នាវា​មុជ​ទឹក​ទាំង​ ២ គ្រឿងនោះនឹងត្រូវ​ដាក់​ពង្រាយ​នៅ​ឯណា​នោះ​ទេ ។

– កាលពីពេលថ្មីៗនេះ លោក មេដវេដេវ បានគំរាមសហរដ្ឋអាមេរិក ក្នុងការឆ្លើយតបទៅនឹងការដាក់សម្ពាធរបស់លោក ត្រាំ ចំពោះទីក្រុងមូស្គូ ដើម្បីយល់ព្រមលើបទឈប់បាញ់នៅអ៊ុយក្រែន ឬប្រឈមមុខនឹងទណ្ឌកម្មដ៏តឹងរ៉ឹង។

– គួរបញ្ជាក់ថា លោក ត្រាំ ធ្លាប់ប្រកាសថា ទុកពេល ៥០ ថ្ងៃសម្រាប់ការដោះស្រាយជម្លោះនៅអ៊ុយក្រែន ប៉ុន្តែដោយឃើញស្ថានភាពនៅតែដដែល លោក ក៏បន្ថយមកត្រឹម ១០ ថ្ងៃវិញ។

– មួយថ្ងៃក្រោយការប្រកាសនេះ សមរភូមិនៅអ៊ុយក្រែន ចាប់ផ្ដើមឡើងកម្ដៅខ្លាំង ដោយរុស្ស៊ី បានបង្កើនការវាយប្រហារយ៉ាងខ្លាំងលើរដ្ឋធានីគៀវ បណ្ដាលឲ្យជនស៊ីវិលជាច្រើននាក់ស្លាប់ និងរបួស៕

 

 

You might like