អន្តរជាតិះ- លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយ នៅក្នុងបទសម្ភាសន៍មួយថា មេដឹកនាំរុស្ស៊ី កំពុងបង្ហាញថាពួកគេអាចទប់ទល់នឹងការដាក់ទណ្ឌកម្មក្នុងរូបភាពដ៏ល្អមួយ ប៉ុន្តែសហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីបន្ថែមទម្ងន់ និងពង្រីក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានបន្ថែមថា យើងនឹងដាក់ទណ្ឌកម្មលើលោក ពូទីន ទោះលោក អាចជៀសផុតក៏ដោយ ។
– លោក ត្រាំ ធ្លាប់ប្រកាសថា ទុកពេល ៥០ ថ្ងៃសម្រាប់ការដោះស្រាយជម្លោះនៅអ៊ុយក្រែន ប៉ុន្តែដោយឃើញស្ថានភាពនៅតែដដែល លោក ក៏បន្ថយមកត្រឹម ១០ ថ្ងៃវិញ។
– មួយថ្ងៃក្រោយការប្រកាសនេះ សមរភូមិនៅអ៊ុយក្រែន ចាប់ផ្ដើមឡើងកម្ដៅខ្លាំង ដោយរុស្ស៊ី បានបង្កើនការវាយប្រហារយ៉ាងខ្លាំងលើរដ្ឋធានីគៀវ បណ្ដាលឲ្យជនស៊ីវិលជាច្រើននាក់ស្លាប់ និងរបួស៕
