ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៥នាក់ (ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសនៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៥ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់ រួមមាន ៖
+ជួញដូរ ៤ករណី ឃាត់ ១៣នាក់(ស្រី ៤នាក់)
+ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ១៩នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ៤ករណី ឃាត់ ២៣នាក់(ស្រី ០នាក់)
– វត្ថុតាងដែលចាប់យកសរុបក្នុងនៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៥ រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៥៥៩,៤៤ក្រាម។
-មេតំហ្វេតាមីន(Wy)= ៨៥៧,១០ក្រាម។
-កេតាមីន(Ke)= ៦២,៦០ក្រាម។
– លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៥អង្គភាព
១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៨៣ក្រាម។
២ / កំពង់ធំ៖ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ២០នាក់ ចាប់យកIce ៩,៤៤ក្រាម។
៣ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ រក្សាទុក ៦ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ៨៣,៧៣ក្រាម។
៤ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៦ក្រាម និងWy ៤,៣៣ក្រាម។
៥ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៤០ក្រាម។
PM : ៣អង្គភាព
១ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ៣នាក់ ចាប់យកIce ៤៥២,១០ក្រាម និងWy ៨៥២,៧៧ក្រាម។
២ / ស្វាយរៀង៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ៦,១០ក្រាម និងKe ៦២,៦០ក្រាម។
៣ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៤៨ក្រាម។

