អន្តរជាតិះ- – នៅថ្ងៃពុធ ចក្រភពអង់គ្លេសបានច្រានចោលការរិះគន់ថា ខ្លួនផ្តល់រង្វាន់ ដល់ក្រុមសកម្មប្រយុទ្ធ ហាម៉ាស ដោយកំណត់ផែនការដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីន លុះត្រាតែអ៊ីស្រាអែល ចាត់វិធានការកែលម្អស្ថានការណ៍នៅតំបន់ហ្គាហ្សា និងមានសន្តិភាព។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– រូបភាពរបស់កុមារនៅតំបន់ហ្គាហ្សា ដែលស្លេកស្លាំងបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ ហើយកាលពីថ្ងៃអង្គារ អ្នកឃ្លាំមើលភាពអត់ឃ្លានបានព្រមានថា សេណារីយ៉ូនៃគ្រោះទុរ្ភិក្សដ៏អាក្រក់ បំផុតកំពុងកើនឡើងនៅទីនោះ ហើយចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីជៀសវាងពីការស្លាប់រីករាល ដាល។
– ការដាក់កំហិតរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ដែលកំណត់ខែកញ្ញាសម្រាប់អ៊ីស្រាអែល បាន ជំរុញឱ្យមានការស្តីបន្ទោសភ្លាមៗពីសមភាគីរបស់លោកនៅទីក្រុងហ្សេរុយសាឡឹម ដែលបាននិយាយថា អង់គ្លេសបានផ្តល់រង្វាន់ដល់ក្រុមហាម៉ាស់ និងដាក់ទណ្ឌកម្មជនរងគ្រោះនៃការវាយប្រហារឆ្លងព្រំដែនកាល ពីឆ្នាំ២០២៣ របស់ក្រុមនោះ។
– ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនគិតថា ក្រុមហាម៉ាស់ “គួរតែត្រូវបាន ផ្តល់រង្វាន់” ដោយការទទួលស្គាល់ឯករាជ្យរបស់ប៉ាឡេស្ទីននោះទេ។
