អន្តរជាតិះ- នៅថ្ងៃចន្ទ រដ្ឋមន្ត្រីប្រទេសនានានឹងចូលរួមប្រជុំនៅអង្គការ សហ ប្រជាជាតិសម្រាប់សន្និសីទ ដើម្បីធ្វើការឆ្ពោះទៅរកដំណោះស្រាយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលត្រូវ បានពន្យារពេល ប៉ុន្តែសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងធ្វើពហិការសន្និសីទនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– មហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិកចំនួន ១៩៣នាក់ បានសម្រេចចិត្តកាលពីខែកញ្ញា ឆ្នាំមុនថា សន្និសីទនេះនឹងត្រូវធ្វើឡើងនៅឆ្នាំ ២០២៥។ បារាំង និងអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែសន្និ សីទ ត្រូវបានពន្យារពេលក្នុងខែមិថុនា បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារទៅលើអ៊ីរ៉ង់។
– សន្និសីទនេះមានគោលបំណងដាក់ចេញនូវប៉ារ៉ាម៉ែត្រសម្រាប់ផែនទីបង្ហាញដំណោះស្រាយទៅកាន់ ប៉ាឡេ ស្ទីន ខណៈពេលដែលធានាសន្តិសុខដល់អ៊ីស្រាអែល។
– រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បានប្រាប់កាសែត La Tribune Dimanche នៅក្នុងបទ សម្ភាសន៍ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា លោកក៏នឹងប្រើសន្និសីទក្នុងសប្តាហ៍នេះ ដើម្បីជំរុញ ប្រទេស ផ្សេងទៀតឱ្យចូលរួមជាមួយប្រទេសបារាំងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

