រថភ្លើង​ដឹកអ្នកដំណើរក្រឡេចពី​ផ្លូវដែក​នៅអាល្លឺម៉ង់ ស្លាប់​ និង​របួស​ធ្ងន់ច្រើននាក់

អន្តរជាតិះ- ប៉ូលីស បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរមួយក្រឡាប់ចេញពីផ្លូវដែកនៅភាគនិរតីនៃប្រទេសអាល្លឺម៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រតិបត្តិករស្ថានីយ លោក Deutsche Bahn បានឲ្យដឹងថា រថភ្លើងមួយខ្សែនេះបានធ្លាក់ផ្លូវនៅតំបន់ Riedlingen ក្បែរទីក្រុង Stuttgart ដោយមិនដឹងមូលហេតុ។

– យោងតាមរបាយការណ៍​ បាន​រាយការណ៍ថា​ មាន​ខ្យល់​ព្យុះ​នៅ​ក្នុង​តំបន់​នោះ អំឡុងពេលកើតហេតុ។

– ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ dpa ក៏បានរាយការណ៍ថា មានមនុស្សប្រហែល ១០០នាក់ នៅលើរថភ្លើងកើតហេតុនោះ។

– ទោះជាយ៉ាងណា មូលហេតុពិតប្រាកដនៃឧបទ្ទវហេតុនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ខណៈចំនួនអ្នករងរបួស និងស្លាប់បន្ថែមក៏មិនទាន់រកឃើញបន្ថែមដែរ៕

 

 

You might like