រត់​ជាន់​គ្នា​ក្នុងពិធីបុណ្យសាសនានៅឥណ្ឌា ស្លាប់ ​៦​នាក់ និងរបួសច្រើននាក់

អន្តរជាតិះ- ក្រុមមន្ត្រី បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៦ នាក់ស្លាប់ ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាដ៏សាហាវនៅប្រាសាទហិណ្ឌូដ៏ពេញនិយមក្នុងរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ អំឡុងពិធីបុណ្យាសាសនាដែលមានអ្នកចូលរួមច្រើន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ហេតុការណ៍នេះ បានកើតឡើងនៅផ្នែកជណ្ដើរឆ្ពោះទៅកាន់ប្រាសាទ Mansa Devi ក្នុងទីក្រុងបរិសុទ្ធហិណ្ឌូ Haridwar នៅច្រាំងទន្លេ Ganges បណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស។

– មន្ត្រីប៉ូលិសជាន់ខ្ពស់ទីក្រុង លោក Parmendra Dobhal បានបញ្ជាក់ថា មនុស្ស ៦ នាក់ស្លាប់ និងជាង ១០ នាក់ទៀតរងរបួស ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ខណៈប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ។

– ការ​រត់​ជាន់​គ្នា​យ៉ាង​សាហាវបែបនេះ ​គឺ​ជា​រឿង​ធម្មតា​ទៅហើយសម្រាប់ប្រទេសឥណ្ឌា ដែលតែងតែកើត​ឡើង​អឡុងពិធីបុណ្យ​សាសនា​។

– ទោះជាយ៉ាងណា មូលហេតុដែលបណ្ដាលឲ្យមានការរត់ជាន់គ្នានេះ មន្ត្រីនៅមិនទាន់ បានបញ្ជាក់នៅឡើយនោះទេ ៕

 

 

You might like